១ របាក្សត្រ 25:1-5 KHSV

1 ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:

2 កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ លោក​យ៉ូសែប លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល តាម​បញ្ជា​របស់​ស្ដេច។

3 រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​រូប​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល ដោយ​ប្រគំ​ពិណ លើក​តម្កើង និង​សរសើរ​ព្រះ‌អម្ចាស់។

4 កូន​ចៅ​របស់​លោក​ហេ‌ម៉ាន​មាន លោក​ប៊ូកគា លោក​ម៉ាថា‌នា លោក​អ៊ូ‌ស៊ាល លោក​សេបួល លោក​យេរី‌ម៉ូត លោក​ហាណា‌នា លោក​ហាណានី លោក​អេលា‌ថា លោក​គីដាល‌ធី លោក​រ៉ូម៉ាម‌ធី-‌អេស៊ើរ លោក​យ៉ូស បេកា‌សា លោក​ម៉ាឡូ‌ធី លោក​ហួធារ និង​លោក​ម៉ាហា‌ស៊ីយ៉ូត។

5 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​គ្រូ​ទាយ​របស់​ស្ដេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។