4 កូនរបស់លោកអូបេឌអេដុម មានលោកសេម៉ាយ៉ា ជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ
5 លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។
6 លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដអេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។
7 កូនរបស់លោកសេម៉ាយ៉ាមាន លោកអូតនី លោករេផែល លោកអូបេដ លោកអែល សាបាដ ព្រមទាំងបងប្អូនរបស់គាត់ គឺ លោកអេលីហ៊ូវ និងលោកសេម៉ាគា ដែលជាមនុស្សដ៏អង់អាច។
8 អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។
9 លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។
10 រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ