១ របាក្សត្រ 27:10-16 KHSV

10 កង‌ពល​ទី​ប្រាំ‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ‌ពីរ ដឹក​នាំ​ដោយ​លោក​ហេ‌លែស ជា​ពូជ‌ពង្ស​របស់​លោក​ពេឡូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

11 កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ​នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

12 កង‌ពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អបៀ‌ស៊ើរ ជា​អ្នក​ភូមិ​អាណា‌ថោត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

13 កង‌ពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូ‌ផា នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

14 កង‌ពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

15 កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

16 មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ស៊ីក‌គ្រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សេផា‌ធា ជា​កូន​របស់​លោក​ម៉ាកា។