11 កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបាកាយ ជាពូជពង្សរបស់លោកហ៊ូសាយនៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
12 កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអបៀស៊ើរ ជាអ្នកភូមិអាណាថោត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
13 កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
14 កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
15 កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផានៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
16 មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។
17 មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។