១ របាក្សត្រ 28:1-4 KHSV

1 ព្រះ‌បាទ​ដាវីឌ​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ មេ​បញ្ជា‌ការ​កង‌ពល​នានា​ដែល​បម្រើ​ស្ដេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់‌គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​ពួក​រាជ​បុត្រ ពួក​មហា‌តលិក ពួក​វីរ‌ជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។

2 ព្រះ‌បាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖«បង‌ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​ជា​កំណល់​ព្រះ‌បាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នេះ

3 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

4 ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ជ្រើស​រើស​ខ្ញុំ​ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ព្រះ‌អង្គ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុល‌សម្ព័ន្ធ​យូដា ព្រះ‌អង្គ​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​លើក​ខ្ញុំ​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។