12 ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។
13 ស្ដេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់
14 ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង
15 ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ
16 ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់
17 ទម្ងន់របស់សម ផើងសម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ
18 ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។