5 រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល -
6 ប្រាំបួនអង្គទៀត គឺយីបហារ អេលីសាម៉ា អេលីផាលេត
7 ណូកា នេផេក យ៉ាភា
8 អេលីសាម៉ា អេលីយ៉ាដា និងអេលី-ផាលេត។
9 ស្ដេចទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងថាម៉ារ។
10 ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត
11 ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស