១ របាក្សត្រ 4:25-31 KHSV

25 កូន​ចៅ​របស់​លោក​សូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: សាលូម មីប‌សាម មីសម៉ា

26 ហាមូ‌អែល សាគើរ និង​ស៊ីម៉ាយ។

27 លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បង‌ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម្មាន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជ‌ពង្ស​របស់​លោក​យូដា​ឡើយ។

28 អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរ‌សេបា ម៉ូឡា‌ដា ហាសា-‌ស៊ូអាល

29 ប៊ីល‌ហា អេសែម ថូឡាឌ

30 បេ‌ធូល ហោម៉ា ស៊ីក‌ឡាក់

31 បេត-‌ម៉ារ‌កាបូត ហាសារ-‌ស៊ូសា បេត-‌ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។