១ របាក្សត្រ 4:29-35 KHSV

29 ប៊ីល‌ហា អេសែម ថូឡាឌ

30 បេ‌ធូល ហោម៉ា ស៊ីក‌ឡាក់

31 បេត-‌ម៉ារ‌កាបូត ហាសារ-‌ស៊ូសា បេត-‌ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។

32 ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន

33 ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​ពួក​គេ។

34 មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មសូ‌បាប់ លោក​យ៉ាម‌លេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ា‌ស៊ា

35 លោក​យ៉ូ‌អែល លោក​យេហ៊ូវ ជា​កូន​របស់​លោក​យ៉ូស៊ីមយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​អស៊ីអែល