១ របាក្សត្រ 4:31-37 KHSV

31 បេត-‌ម៉ារ‌កាបូត ហាសារ-‌ស៊ូសា បេត-‌ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។

32 ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន

33 ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​ពួក​គេ។

34 មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មសូ‌បាប់ លោក​យ៉ាម‌លេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ា‌ស៊ា

35 លោក​យ៉ូ‌អែល លោក​យេហ៊ូវ ជា​កូន​របស់​លោក​យ៉ូស៊ីមយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​អស៊ីអែល

36 លោក​អេលី‌យ៉ូណៃ លោក​យាកូបា លោក​យេសូហាយ៉ា លោក​អសាយ៉ា លោក​អឌីអែល លោក​យេស៊ីមាល លោក​បេណាយ៉ា

37 លោក​ស៊ីសា ជា​កូន​របស់​លោក​ស៊ីភី ជា​ចៅ​របស់​លោក​អឡូន ជា​ចៅ‌ទួត​របស់​លោក​យេដា‌យ៉ា ជា​ចៅ‌លួត​របស់​លោក​ស៊ីមរី និង​ជា​ចៅ​លា​របស់​លោក​សេម៉ាយ៉ា។