1 នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។