១ របាក្សត្រ 5:13-19 KHSV

13 បង‌ប្អូន​ពួក​គេ​ប្រាំ‌ពីរ​នាក់​ទៀត​មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ ដូច​ត​ទៅ: គឺ មី‌កែល មស៊ូ‌ឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ី‌អា និង​ហេប៊ើរ។

14 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប៊ី‌ហែល។ លោក​អប៊ី‌ហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី​ជា​កូន​របស់​លោក​យ៉ារ៉ូ‌អា លោក​យ៉ារ៉ូ‌អា​ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មី‌កែល លោក​មីកែល​ជា​កូន​របស់​លោក​យេស៊ី‌សាយ លោក​យេស៊ី‌សាយ​ជា​កូន​របស់​លោក​យ៉ាដោ លោក​យ៉ាដោ ជា​កូន​របស់​លោក​ប៊ូស។

15 លោក​អហ៊ី​ជា​កូន​របស់​លោក​អ័ប‌ឌាល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

16 អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារុន រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​គេ។

17 អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​ស្ដេច​ស្រុក​យូដា និង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

18 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន​៤៤ ៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច​ក្លា‌ហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចំបាំង។

19 ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ហាកា‌រេន យេធើរ ណាភីស និង​ណូដាប់។