26 ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។