26 អែលកាណា សូផាយ ណាហាត់
27 អេលាប យេរូហាំ អែលកាណា។
28 រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
29 កូនចៅរបស់លោកម៉្រារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាសលី លីបនី ស៊ីម៉ាយ អ៊ូសា
30 សាំម៉ា ហាគីយ៉ា អសាយ៉ា។
31 កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
32 មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។