១ របាក្សត្រ 6:63-69 KHSV

63 អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

64 កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។

65 ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

66 អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

67 គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

68 ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

69 ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។