១ របាក្សត្រ 7:26-32 KHSV

26 លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា

27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។

28 រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

29 កូន​ចៅ​ម៉ាណា‌សេ​កាន់​កាប់​ក្រុង​បេត‌សៀន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។

30 កូន​ប្រុស​របស់​លោក​អេ‌ស៊ើរ មាន យីមណា យីស‌វ៉ា យីសវី បេរា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។

31 កូន​របស់​លោក​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។ លោក​ម៉ាល‌គាល​ជា​ឪពុក​របស់​លោក​ប៊ីរ‌សាវឺត។

32 កូន​ប្រុស​របស់​លោក​ហេប៊ើរ​មាន យ៉ាផ្លេត សូមើរ ហូ‌ថាម ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។