១ របាក្សត្រ 7:7-13 KHSV

7 កូន​របស់​លោក​បេឡា​មាន​អេស‌បូន អ៊ូស៊ី អ៊ូ‌ស៊ាល យេរី‌ម៉ូត និង​អ៊ីរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។

8 កូន​របស់​លោក​បេគើរ​មាន​សេមី‌រ៉ា យ៉ូអាស់ អេលា‌ស៊ើរ អេលី‌យ៉ូណៃ អុមរី យេរេ‌ម៉ូត អប៊ី‌យ៉ា អណា‌ថោត និង​អឡា‌មេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគើរ

9 ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល​មាន​ទាំង​អស់ ២០ ២០០​នាក់។

10 កូន​របស់​លោក​យេឌី‌អែល​គឺ​ប៊ីល‌ហាន កូន​របស់​លោក​ប៊ីល‌ហាន​មាន​យេអ៊ូស បេន‌យ៉ាមីន អេហ៊ូដ ក្នា‌អាណា សេថាន តើស៊ីស និង​អហ៊ី‌សាហារ

11 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌី‌អែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧ ២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។

12 រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ​គឺ​ហ៊ូស៊ីម។

13 កូន​របស់​លោក​ណែប‌ថាលី ដែល​ជា​កូន​របស់​នាង​ប៊ីល‌ហា មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលីម។