១ របាក្សត្រ 8:29-35 KHSV

29 អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា

30 កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល ណាដាប

31 កេដោរ អហ៊ី‌យ៉ូ សាកា‌រី

32 និង​មីក‌ឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

33 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។

34 កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។

35 កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។