១ របាក្សត្រ 9:16-22 KHSV

16 លោក​អូបា‌ឌា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ‌ទួត​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូ‌ផា។

17 ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បង‌ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។

18 មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។

19 លោក​សាលូម​ជា​កូន​របស់​លោក​កូរ៉ា ជា​ចៅ​របស់​លោក​អេបៀ‌យ៉ាសាប់ ជា​ចៅ‌ទួត​របស់​លោក​កូរេ ព្រម​ទាំង​បង‌ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វបុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ

20 ដោយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះ‌អម្ចាស់​បាន​គង់​ជា​មួយ​លោក។

21 លោក​សាកា‌រី​ជា​កូន​របស់​លោក​មសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22 អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាំយូ‌អែល​ជា​គ្រូ​ទាយ បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។