១ សាំយូ‌អែល 2:7-13 KHSV

7 មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បន្ទាប​នរណា​ក៏​បានឬ​លើក​នរណា​ឡើង​ក៏​បាន។

8 ព្រះ‌អង្គ​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដីហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាមដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿងដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដីហើយ​ព្រះ‌អង្គ​ដាក់​ពិភព​លោកនៅ​លើ​គ្រឹះ​នេះ។

9 ព្រះ‌អង្គ​ថែ‌រក្សា​ដំណើរ​ជីវិតរបស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គរីឯ​មនុស្ស​អាក្រក់​វិញគេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹតដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជំនះដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។

10 អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់មុខ​ជា​ត្រូវ​អន្តរាយព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូលព្រះ‌អង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេចដែល​ព្រះ‌អង្គ​តែង‌តាំងព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក»។

11 បន្ទាប់​មក លោក​អែលកា‌ណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​អេលី។

12 កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

13 ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។