១ សាំយូ‌អែល 26:21-25 KHSV

21 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។

22 លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះ‌ករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ!

23 សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។

24 ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះ‌អង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។

25 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សម្រេច​ពុំ‌ខាន!»។លោក​ដាវីឌ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ព្រះ‌បាទ​សូល ក៏​វិល​ទៅ​កាន់​ដំណាក់​វិញ​ដែរ។