កិច្ចការ 13:1-4 KHSV

1 ក្នុង​ក្រុម‌ជំនុំ​នៅ​ក្រុង​អន់‌ទី‌យ៉ូក មាន​ព្យាការី* និង​គ្រូ​អាចារ្យ* គឺ​មាន​លោក​បារណា‌បាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណា‌អេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ* កាល​នៅ​ពី​ក្មេង និង​លោក​សូល។

2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​តម​អាហារ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។

3 ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន*​រួច​ហើយ គេ​បាន​ដាក់​ដៃ*​លើ​លោក​ទាំង​ពីរ ហើយ​ឲ្យ​លោក​ចេញ​ទៅ។

4 លោក​បារណា‌បាស និង​លោក​សូល ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ចាត់​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើ‌ស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។