កិច្ចការ 15:13-19 KHSV

13 លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖

14 «បង‌ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។

15 រីឯ​ព្រះ‌បន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖

16 លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី ឡើង​វិញ

17 ពេល​នោះ មនុស្ស‌ម្នា​ដែល​នៅ​សល់ នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​យើង ក៏​នឹង​ស្វែង​រក​យើង​ដែរ។

18 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។

19 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​នោះ​ឡើយ