កិច្ចការ 17:1-4 KHSV

1 លោក​ប៉ូល និង​លោក​ស៊ីឡាស ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អប៉ុ‌ឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សា‌ឡូនិក។ នៅ​ក្រុង​នោះ មាន​សាលា​ប្រជុំ*​មួយ​របស់​សាសន៍​យូដា។

2 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែក‌ញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្ដាហ៍។

3 លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះ‌គ្រិស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌គ្រិស្ដ គឺ​ព្រះ‌យេស៊ូ​ដែល​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នេះ​ហើយ»។

4 ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់ ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។