18 មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន
19 ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។
20 មកពីព្រះអម្ចាស់បានសម្តែងព្រះចេស្ដាដូច្នេះហើយ បានជាព្រះបន្ទូលរីកចម្រើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
21 ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
22 លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
23 នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
24 មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។