33 ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។
34 ប៉ុន្តែ កាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។
36 ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។
37 បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។
38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។
39 ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។