កិច្ចការ 19:37-41 KHSV

37 បង‌ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះ‌វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះ‌នាង​របស់​យើង​ទេ។

38 ប្រសិន​បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។

39 ប្រសិន​បើ​បង‌ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។

40 បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿង‌រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។

41 គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យ​បែក‌ខ្ញែក​គ្នា​ទៅ។