38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។
39 ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។
40 បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។
41 គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបែកខ្ញែកគ្នាទៅ។