កិច្ចការ 21:14-20 KHSV

14 ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។

16 ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ​បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។

17 ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បង‌ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់។

18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប​ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

19 ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​លោក។

20 កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង‌ប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ*​ខ្លាំង​ណាស់។