កិច្ចការ 23:1-4 KHSV

1 លោក​ប៉ូល​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់»។

2 លោក​មហា​បូជា‌ចារ្យ*​អណា‌ណាស​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។

3 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជា‌ចារ្យ​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​ស​អើយ! ព្រះ‌ជាម្ចាស់​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ទៅ​វិញ!»។

4 ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជា‌ចារ្យ​របស់​ព្រះ‌ជាម្ចាស់​ផង​ឬ!»។