28 ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំឲ្យគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់*របស់ពួកគេ។
29 ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។
30 បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។
31 ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។
32 នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះឲ្យបន្តដំណើរជាមួយលោកប៉ូល។
33 លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។
34 លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា