កិច្ចការ 23:30-35 KHSV

30 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។

31 ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទី‌ប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។

32 នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។

33 លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសា‌ភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។

34 លោក​ទេសា‌ភិបាល​អាន​សំបុត្រ​រួច​ហើយ ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលី‌គា

35 លោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូដ។