កិច្ចការ 24:4-10 KHSV

4 ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯក‌ឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯក‌ឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។

5 យើង​ខ្ញុំ​យល់​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​ឲ្យ​កើត​ចលាចល​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសា‌រ៉ែត។

6 គាត់​ថែម​ទាំង​បាន​បន្តុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ

7 ប៉ុន្តែ លោក​មេ‌បញ្ជា‌ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរា‌គមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ

8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

9 ជន‌ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា​ពិត​ជា​ត្រឹម​ត្រូវ​មែន។

10 ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា​ឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។