កិច្ចការ 25:1-7 KHSV

1 បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។

2 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។

3 ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្តា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។

4 ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសារា​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្តិច​ទៀត​ដែរ។

5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។

6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។

7 ពេល​លោក​ប៉ូល​មក​ដល់ ជន‌ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូ‌សាឡឹម បាន​នាំ​គ្នា​ចោម‌រោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​បាន​ទេ។