11 ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។
12 ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
13 ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។
14 ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក
15 នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។
16 ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើង ទាំងពិបាក
17 បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។