34 ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។
35 លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំប៉័ងមកអរព្រះគុណព្រះជាម្ចាស់ នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។
36 ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។
37 នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។
38 កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីឲ្យស្រាលសំពៅ។
39 លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេ គេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។
40 គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង