កិច្ចការ 5:1-4 KHSV

1 មាន​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ភរិយា​ឈ្មោះ​សាភី‌រ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ

2 ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។

3 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?

4 កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើ‌ប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។