កិច្ចការ 7:54-60 KHSV

54 កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។

55 រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

56 លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស*​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់»។

57 ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។

58 គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សី​បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។

59 នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូល‌អង្វរ​ថា៖ «ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង!»។

60 បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ។