២ កូរិន‌ថូស 11:3-9 KHSV

3 ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង‌ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ដ​យ៉ាង​នោះ​ដែរ

4 ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង‌ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ទទួល​នោះ បង‌ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។

5 ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ

6 ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បង‌ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។

7 ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បង‌ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?

8 ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុម‌ជំនុំ*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បង‌ប្អូន។

9 ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង‌ប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង‌ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។