9 ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់នូវអ្វីៗ ដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។