សាស្តា 1:1-7 KHOV

1 ពាក្យ​ទាំង​នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ដែល​ជា​បុត្រ​របស់​ដាវីឌ ស្តេច​នៅ​ក្រុង​យេរូ‌សាឡិម

2 «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេ

3 តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ

4 មនុស្ស​ដំណ​១​កន្លង​បាត់​ទៅ ហើយ​ដំណ​១​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5 ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង​ដែល​រះ​ឡើង​នោះ​ទៀត

6 ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជានិច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត

7 ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត