13 យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទំងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ
14 យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង
15 របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ
16 យើងបាននឹកក្នុងចិត្តថា មើល យើងបានធំឡើងហើយ មានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញា និងដំរិះជាច្រើនហើយ
17 យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត និងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ
18 ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្ដីព្រួយឡើងដែរ។