សាស្តា 1:15-18 KHOV

15 របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ

16 យើង​បាន​នឹក​ក្នុង​ចិត្ត​ថា មើល យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​បាន​ធ្លាប់​ដឹង​ចំពោះ​ប្រាជ្ញា និង​ដំរិះ​ជា​ច្រើន​ហើយ

17 យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត និង​សេចក្ដី​ផ្តេស‌ផ្តាស ក៏​យល់​ឃើញ​ថា ការ​នោះ​ជា​អសារ​ឥត​ការ​ដែរ

18 ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។