11 បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក នោះតើមានប្រយោជន៍អ្វីដោយគ្រូអាយលម្ពាយ។
12 ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ
13 កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសំដីវាជាសេចក្ដីចំកួតយ៉ាងសហ័ស
14 មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន នោះតើអ្នកណានឹងថ្លែងប្រាប់បាន
15 ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា ពីព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។
16 ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម
17 មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកំឡាំង មិនមែនឲ្យបានស្រវឹងទេ