17 មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកំឡាំង មិនមែនឲ្យបានស្រវឹងទេ
18 ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែសេចក្ដីខ្ជិលច្រអូសទេ ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ
19 មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំចិត្តឲ្យរីករាយ តែប្រាក់នឹងធ្វើឲ្យសំរេចទាំងអស់បាន
20 កុំឲ្យជេរប្រមាថដល់ស្តេចឡើយ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំឲ្យជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើរលើអាកាសនាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវាថ្លែងប្រាប់តាមរឿងនោះ។