3 អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ
4 បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំឲ្យថយចេញពីទីរបស់ឯងឡើយ ពីព្រោះសេចក្ដីសំឡូតរមែងរំងាប់ទោសយ៉ាងធំ។
5 មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ
6 គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ
7 យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។
8 អ្នកណាដែលជីករណ្តៅ នោះនឹងធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទំលុះកំផែងគេ នោះសត្វពស់នឹងចឹកខ្លួន
9 អ្នកណាដែលរើថ្មចេញ នោះនឹងត្រូវរបួសដោយថ្មនោះ ហើយអ្នកណាដែលពុះឧស នោះក៏មានអន្តរាយដោយសារការនោះឯង