1 ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ
2 ចូរចែកឲ្យដល់៧នាក់ចុះ ហើយដល់៨នាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមានសេចក្ដីអាក្រក់យ៉ាងណានៅផែនដីទេ
3 បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯង
4 អ្នកណាដែលសង្កេតមើលតែខ្យល់ នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាសង្កេតមើលពពក នោះក៏មិនច្រូតកាត់ឡើយ
5 ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្តាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទំងន់ជាយ៉ាងណា នោះក៏មិនស្គាល់ការរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ