សាស្តា 2:2-8 KHOV

2 យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា នេះ​ជា​ការ​ចំកួត​ទទេ ហើយ​ពី​ការ​គ្រឹក‌គ្រេង​ថា តើ​មាន​ផល​អ្វី

3 យើង​បាន​នឹក​រក​ក្នុង​ចិត្ត ពី​បែប​យ៉ាង​ណា​នឹង​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា​ផង ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចំកួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​១​ជីវិត

4 ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ

5 បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សំរាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ ក្នុង​សួន​នោះ​ដែរ

6 យើង​បាន​ជីក​ស្រះ​ទឹក សំរាប់​នឹង​ស្រោច​ចំការ​បណ្តុះ​កូន​ឈើ

7 យើង​បាន​ទិញ​បាវ​ប្រុស​បាវ​ស្រី​ជា​ច្រើន ហើយ​មាន​កូន​របស់​បាវ កើត​មក​នៅ​ក្នុង​ផ្ទះ​យើង ក៏​មាន​ទ្រព្យ‌សម្បត្តិ ជា​ហ្វូង​គោ ហ្វូង​ចៀម​យ៉ាង​សន្ធឹក លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង

8 យើង​បាន​ប្រមូល​ប្រាក់ និង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង