សាស្តា 2:21-26 KHOV

21 ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​ដំរិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង

22 ដ្បិត​ក្នុង​អស់​ទាំង​ការ​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ

23 ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សំរាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។

24 គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ

25 ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្ដី​អំណរ​ជា​ជាង​យើង​នេះ

26 ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ និង​សេចក្ដី​រីក‌រាយ​ផង តែ​ឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​សំរាប់​ប្រគល់​ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​ដែរ។