សាស្តា 2:5-11 KHOV

5 បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សំរាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ ក្នុង​សួន​នោះ​ដែរ

6 យើង​បាន​ជីក​ស្រះ​ទឹក សំរាប់​នឹង​ស្រោច​ចំការ​បណ្តុះ​កូន​ឈើ

7 យើង​បាន​ទិញ​បាវ​ប្រុស​បាវ​ស្រី​ជា​ច្រើន ហើយ​មាន​កូន​របស់​បាវ កើត​មក​នៅ​ក្នុង​ផ្ទះ​យើង ក៏​មាន​ទ្រព្យ‌សម្បត្តិ ជា​ហ្វូង​គោ ហ្វូង​ចៀម​យ៉ាង​សន្ធឹក លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង

8 យើង​បាន​ប្រមូល​ប្រាក់ និង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង

9 យ៉ាង​នោះ​យើង​បាន​ជា​ធំ ហើយ​ក៏​ចំរើន​ឡើង លើស​ជាង​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត តែ​ប្រាជ្ញា​របស់​យើង​ក៏​នៅ​ជាប់​នឹង​យើង​ដែរ

10 ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​នឹង​បណ្តា‌ការ ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង

11 គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។